កំពុងតែដើរហាត់ប្រាណ!!! ស្រាប់តែក្រឡេកឃើញចោរកំពុងតែកាច់-កម៉ូតូ ស្រែកឆោឡោ ចាប់បានម្នាក់

0
13

រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ពន្ធីករណីលួចម៉ូតូ កាលពីវេលាម៉ោង ៥.៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលគួចកាណុងជ្រុងខាងកើត ផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះ ឡាំ ញឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ បំរុងថ្នល់ការ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដកហូតបានម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GL-6448 ចំណែកជនរងគ្រោះមានឈ្មោះ លីន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៤១ ផ្លូវលេខK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គឺនៅពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ ព្រឹកជនរងគ្រោះបានជិះម៉ូតូ HONDA ZOOMER X ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GL-6448 មកហាត់ប្រាណនៅរង្វង់មូលគួចកាណុង ។ ពេលមកដល់បានចតម៉ូតូទុកនៅចិញ្ចើមផ្លូវរង្វង់មូលគួចកាណុងជ្រុងខាងកើត ដោយបានចាក់សោរ-ក រួចក៏ដើរហាត់ប្រាណជាធម្មតា ។ ខណៈពេលជនរងគ្រោះកំពុងតែដើរហាត់ប្រាណ ស្រាប់តែឃើញជនសង្ស័យខាងលើដើរមកអង្គុយលើម៉ូតូធ្វើសកម្មភាពកាច់សោរ-ក បណ្តើរចេញទៅមុខបានបន្តិច ភ្លាមនោះជនរងគ្រោះបានស្រែកផ្អើលឆោឡោដើម្បីអោយគេជួយ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកកំពុងល្បាតក្នុងមូលដ្ឋានទៅដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាក់សួរ និងកសាងសុំណុំរឿងដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនម្ចាស់ដើមវិញ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here