ភ្លៀងខ្លាំង ផ្លូវមានសភាពរអិល!​ រថយន្តដឹកដីបើកបុកកិនស្ត្រីម្នាក់ស្លាប់ភ្លាមៗ

0
37

រាជធានីភ្នំពេញ៖ ស្ត្រីជាកម្មការនីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌​នឹងម្នាក់ទៀតបានរងរបួសស្រាល​ ខណៈជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ​តែអកុសលត្រូវរថយន្តដឹកដីស្លាកលេខ ខ.ភ.ម បើកបុកពីក្រោយ​នឹងកិនពេញទំហឹង​ កាលពីវេលាម៉ោង​ ២.៣០នាទី​ រសៀលថ្ងៃទី​ ២២​ ខែឧសភា​ឆ្នាំ​ ២០១៩​ នៅតាមបណ្តោយផ្លូវ​បេងតុង​ ភូមិ​ព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។សព​មានឈ្មោះ​ រិន​ ធីតា​ ​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ មុខរបរកម្មការនីរោងចក្រ​ (អ្នកជិះពីក្រោយ​ )​ នឹងអ្នករបួស​ឈ្មោះ​ រិន​ ស្រី​ពេជ្រ​ ភេទស្រី​ អាយុ​ ២៨​ ឆ្នាំ​ (អ្នកឌុប)​ អ្នកទាំងពីរមានស្រុកកំណើត​ ភូមិអញ្ជាញ​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ​ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីមសង់សេ​ ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FA 4828 ចំណែករថយន្តបង្កជាប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ ខ.ម ខេមរៈភូមិន្ទ​ 3.3447​ ។

តាមប្រភពព័ត៌មានអោយដឹងថា​ មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរបានជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅធ្វើសក់​នឹងផាត់មុខ​ ដើម្បីចូលរួមមង្គលការប្អូនជីដូន​មួយ​ ។ ពេលដែលកំពុងធ្វើដំណើរដល់ចំណុចកើត​ហេតុ​ក៏មានភ្លៀងធ្លាក់​ ពេលនោះគាប់ជួនមានរថយន្តដឹកដី​ពាក់ស្លាកលេខខ.ម​ បើកយ៉ាងលឿន​ ហើយជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលរអិលទៅបុកចំស្ត្រីទាំងពីរនាក់កំពុងជិះម៉ូតូពីមុខពេញទំហឹង​ បណ្តាលអោយរថយន្តក្រឡាប់កិនស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ​ នឹងម្នាក់ទៀតខ្ទាតទៅម្ខាងរងរបួសស្រាល​ ភ្លាមៗនោះអ្នកបើកបរបានចុះរត់គេចខ្លួនបានស្រមោលតែម្តង​ ។ ករណីនេះកើតឡើងដោយសារតែផ្លូវមានភាពរអិល ព្រោះពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង រួមផ្សំនឹងអ្នកបើករថយន្តខ្វះការប្រុងប្រយត្ន័ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្កនឹងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ​ ។ ដោយឡែកសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here