ជនជាតិចិនទៀតហើយ!!! បើករថយន្តបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

0
30

រាជធានីភ្នំពេញ ៖ បុរសចិនម្នាក់ទំនងជាស្រវឹងស្រាជាខ្លាំង បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនជ្រុលទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យបាក់បែកអស់ជាច្រើនកង់ និង ក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាត យ៉ាងដំណំ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ ។​ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣.២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៩ នៅតាមបណ្ដោយផ្លូវកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។​រថយន្តបង្កម៉ាក មែកសឺរដេស GL350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7698 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ។ តាមសម្ដីសន្តិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយយុវជនម្នាក់ជាជនជាតិចិន និងស្រវឹងស្រាឡើងជោកជាំផង ក្នុងល្បឿនលឿនផង រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន៧កង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀងខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងរបួសនោះឡើយ ។​
ក្រោយកើតហេតុអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង និង ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here