ភ្លេចប្អូនប្រុស សាលិក ដែលល្បីនិយាយបានច្រើនភាសានៅសៀមរាបហើយរឺនៅ!! ឥឡូវបំណងប្អូនប្រុសដែល…

0
36

ទីក្រុងប៉េកាំង៖ បើតាមការចេញផ្សាយ សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះបានអោយដឹងថាក្មេងប្រុសកម្ពុជាម្នាក់ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook និង YouTube ជាដើម កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដោយសារតែសមត្ថភាពនិយាយភាសាបរទេស បានជាច្រើនភាសានោះ នៅទីបំផុតបានចុះឈ្មោះចូលរៀននៅសាលា ឯកជនមួយកន្លែងក្នុងខេត្ត ជេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន តាមបំណងប្រាថា្ន នឹងឈានទៅបន្តការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយ នៅក្នុងរដ្ឋធានីប៉េកាំងថែមទៀតផង។ក្មេងប្រុស ធុច សាលិក (Thuch Salik) អាយុ ១៤ឆ្នាំ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ អមទៅដោយការរាំ-ច្រៀង ដោយសិស្សសាលាមកពីសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School) នៅពេលដែល សាលិក ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ភូទុង (Pudong International Airport) ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទ។ បន្ទាប់មកក្មេងប្រុស សាលិក បានធ្វើដំណើរទីកាន់សាលាខាងលើនេះ ដែលស្ថិតនៅក្នុងទីក្រុង ជូជី (Zhuji) ដោយត្រូវចំណាយពេលជិះរថយន្ដអស់ ៣ម៉ោង ចេញពីទីក្រុងសៀងហៃ។

ចំណែកឯក្រុមហ៊ុន ហៃលាំង (Hailiang Group) ដែលជាក្រុមហ៊ុនផលិតទង់ដែង និងជាម្ចាស់សាលារៀនខាងលើបានឲ្យដឹងថា ក្រុមហ៊ុននឹងជួយគាំទ្រដល់ការសិក្សារបស់ សាលិក ហើយអាចនឹងបន្តផ្ដល់ការគំាទ្រ បើក្មេងប្រុសកម្ពុជារូបនេះ ចង់បន្តការសិក្សាទៅមុខទៀត។

គួររំលឹកថា ធុច សាលិក បានក្លាយជាតារាវ័យក្មេងខ្ចីដ៏ចែងចាំងនៅលើ បណ្ដាញទំនាក់ទំនងសង្គមនៅតំបន់អាស៊ី បន្ទាប់ពីអ្នកទេសចរម៉ាឡេស៊ីម្នាក់បានបង្ហោះ វីដេអូខ្លីបមួយដែលបង្ហាញពីសកម្មភាពក្មេងប្រុសរូបនេះ លក់វត្ថុអនុស្សាវរីយ៍ឱ្យជនបរទេស ជាមួយការប្រើប្រាស់ភាសាបរទេសបានជាច្រើនភាសា និងស្ទាត់ជំនាញថែមទៀតផង។

បន្ថែមពីលើនេះក្មេងប្រុស ធុច សាលិក ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ខ្លួនចូលចិត្តនិយាយភាសាចិន និងមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ក្នុងទីក្រុងប៉េកាំង។ ក្រោយមកទៀតទើបវីដេអូនេះត្រូវបានលោក ហ្វេង ហៃលាំង (Feng Hailiang) ជាប្រធានក្រុមហ៊ុន Hailiang Group មើលឃើញរហូតដល់មានចិត្ត ចង់ជួយក្មេងប្រុសកម្ពុជា ធុច សាលិក ឲ្យសម្រេចក្ដីស្រមៃរបស់គេនៅថ្ងៃអនាគត៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here