ស៊ែរ!!! សម្លាប់ខ្លួនព្រោះតែមានមានមនុស្ស៦៩%ក្នុងបណ្តាញសង្គមគាំទ្រអោយស្លាប់

0
27

ម៉ាឡេស៊ី៖ ក្មេងជំទង់អាយុ ១៦ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Kuching រដ្ឋ Sarawak បានសម្លាប់ខ្លួនឯងបានសម្រេច បន្ទាប់ពីមានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើននាក់ បានគាំទ្រនាងឱ្យធ្វើអត្តឃាតបញ្ចប់ជីវិតតាមរយៈបណ្តាញសង្គម Instagram។យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ក្មេងជំទង់ម្នាក់នេះមានឈ្មោះ Davia Emilia បានលោតសម្លាប់ខ្លួនចេញពីអគារជាន់ទី៣មួយកន្លែងនៅក្នុងតំបន់ Bandar Baru Batu Kawa កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ក្រោយមកសមត្ថកិច្ចក៏ធ្វើការស៊ើបអង្កេតចំពោះករណីនេះ ហើយបានរកឃើញថា មុនពេលនាងស្លាប់ នាងបានសរសេរពាក្យមួយចំនួននៅលើបណ្តាញសង្គម Instagram ដោយរៀបរាប់ថា៖

«រឿងនេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ សូមអ្នករាល់គ្នាជួយបោះឆ្នោតឱ្យខ្ញុំផងថា តើខ្ញុំគួរតែស្លាប់ ឬរស់?»

បន្ទាប់មកមានមនុស្សជាង ៦៩% បានបោះឆ្នោតគាំទ្រឱ្យនាងបញ្ចប់ជីវិតតាមរយៈ Instagram poll។

នាងក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ថា៖

«ខ្ញុំពិតជាចង់បញ្ចប់ជីវិតដ៏អាក្រក់នេះណាស់។ ខ្ញុំពិតជាហត់ណាស់។» បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានពិនិត្យទូរស័ព្ទជនរងគ្រោះ ហើយបានរកឃើញថាមុនពេលនាងលោតសម្លាប់ខ្លួន នាងក៏បានផ្ញើសារក្តុកក្តួលមួយចំនួនទៅមិត្តភក្កិរបស់នាងតាមរយៈបណ្តាញសង្គម WeChat ផងដែរ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូលហេតុដែលនាងធ្វើអត្តឃាត មកពីនាងមានភាពតាងតឹងខ្លាំងពេក បន្ទាប់ពីប៉ាចុងរបស់នាងបានរៀបការជាមួយនឹងស្រ្តីជនជាតិវៀតណាមម្នាក់ ហើយបានចាកចេញពីនាង ទៅរស់នៅប្រទេសសិង្ហបុរី ហើយពួកគេកម្រនឹងមកមើលនាងណាស់។

យ៉ាងណាមិញ សាកសពជនរងគ្រោះត្រូវបានប្រទះឃើញដោយបុរសម្នាក់នៅវេលាម៉ោងជាង ៨យប់ ហើយគេក៏បានប្តឹងប៉ូលិសជាបន្ទាន់។ មិនយូរប៉ុន្មាន បងប្រុសជនរងគ្រោះ និងម្តាយនាងក៏បានប្រទះឃើញសាកសពរបស់នាងនៅតាមផ្លូវ បន្ទាប់ពីពួកគេមកពីហូបអាហារពេលល្ងាចវិញ។ដូច្នេះបើអ្នកមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ឬអាចឈានដល់ជំងឺធ្លាក់ទឹកចិត្ត សូមកុំគិតខ្លីអី។ គួរគប្បីនិយាយរឿងមិនសប្បាយចិត្តប្រាប់ដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនដែលអាចជឿទុកចិត្តបាន ឬក៏អាចទៅពិភាក្សាជាមួយនឹងគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត។

ម្យ៉ាងវិញទៀត សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន សូមមេត្តាកុំទៅលេងសើច ឬក៏គាំទ្រការធ្វើអត្តឃាតរបស់អ្នកដទៃអី វាមិនសប្បាយនោះទេ ហើយគួរតែលើកទឹកចិត្តកុំឱ្យគេគិតខ្លី ទើបវាជាការល្អប្រសើរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here