មូលដ្ឋានយោធារុស្សីក្នុងប្រទេសស៊ីរីរងការវាយប្រហារដោយម៉ីសីលជាច្រើនគ្រាប់

0
20

ប្រទេសស៊ីរី៖ ទីតាំងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ក្លាយជាគោលដៅវាយប្រហារ របស់ក្រុមភេរវកម្ម ហើយការវាយប្រហារ ធ្វើឡើងដោយមីស៊ីលបាញ់ពីចម្ងាយ ។ ពេលថ្មីៗក្រុមភេរវកម្មបានបាញ់មីស៊ីល ជិត ៤០គ្រាប់ទៅលើទីតាំង រុស្ស៊ី ហើយកាលពីរសៀលថ្ងៃទី ៨ខែឧសភា ទីតាំងរុស្ស៊ីបន្តរងការវាយប្រហារ ដោយមីស៊ីល ជាច្រើនគ្រាប់ទៀត ។ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងយោធា Khmeimim របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរីរងការវាយប្រហារដោយមីស៊ីល ដល់ទៅ ១២ដើម ប៉ុន្តែមីស៊ីលទាំងនោះត្រូវបានខាងប្រព័ន្ធការពាររបស់រុស្ស៊ីវាយស្ទាក់ដោយជោគជ័យ ។

សារព័ត៌មាន RT  បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាទីតាំងនៅស្រុក  Khmeimim  ប្រទេសស៊ីរី កាលពីថ្ងៃទី ៨ខែឧសភា  រងការវាយប្រហារដោយមីស៊ីលដល់ទៅ ១២គ្រាប់  ប៉ុន្តែត្រូវបំផ្លាញទាំងអស់ដោយប្រព័ន្ធការពាររបស់រុស្ស៊ី។ មីស៊ីលខាងលើបានបាញ់ចេញពី តំបន់  Idlib  ដែលគ្រប់គ្រងដោយក្រុមភេរវកម្ម Hayat Tahrir al-Sham មានទំនាក់ទំនងជាមួយ ក្រុមអាលកៃដា ។

លោក Viktor Kupchishin មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា មីស៊ីលទាំងនោះបាញ់នៅរសៀលថ្ងៃទី ៨ខែឧសភា  ប៉ុន្តែមិនបណ្តាលឲ្យខូចខាតនោះឡើយដោយត្រូវមីស៊ីលការពារបាញ់ទម្លាក់ទាំងអស់ ។ មិនតែប៉ុណ្ណោះរុស្ស៊ីបានដឹងពីទីតាំងបាញ់ចេញមីស៊ីលខាងលើ ក៏បានបើកការវាយប្រហារកម្ទេចទីតាំងក្រុមភេរវកម្មតែម្តង ។

ពេលកន្លងមកថ្មីៗ ក្រុមភេរវកម្ម ក៏បានបើកការវាយប្រហារដោយមីស៊ីល ៣៦គ្រាប់ទៅលើ ទីតាំង Khmeimim ផងដែរ ។ ប៉ុន្តែប្រព័ន្ធការពារដ៏ទំនើបរបស់រុស្ស៊ី គឺ  Pantsir និង  Tor-M1  បានបាញ់កម្ទេច ២៧ដើម ក្នុងចំណោមនោះ។

ទីតាំងយោធារបស់រុស្សីនៅក្នុងទឹកដីស៊ីរីក្លាយជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម ។ ទាំងនោះហើយបានជារុស្ស៊ីបង្កើនសមត្ថភាពការពារ ដោយដាក់ប្រពន្ធមីស៊ីកការពារទំនើបៗជាច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here