ខែហូបបួស រ៉ាម៉ាដាន ទាហានឥណ្ឌូនេស៊ី ប្រើយន្តហោះដាស់ប្រជាពលរដ្ឋឲ្យភ្ញាក់ពីដំណេកទាន់ពេល

0
16

ឥណ្ឌូនេស៊ី៖ ខែហូបបួសរ៉ាម៉ាដាន របស់សាសនឹកអិស្លាម  គឺពលរដ្ឋ ត្រូវតែបរិភោគ អាហារ  Sahur  នៅពេលព្រលឹម មុនថ្ងៃរះ ហើយនៅពេលថ្ងៃរះនោះពលរដ្ឋមិនអាច បរិភោគបានឡើយ។ ដើម្បីជួយដល់ពលរដ្ឋ អនុវត្តវិន័យសាសនាឲ្យបានល្អបំផុត កម្លាំងទាហានអាកាស បានប្រើប្រាស់យន្តហោះចម្បាំង ហោះហើរនៅលើដំបូលផ្ទះពលរដ្ឋ  ដើម្បីដាស់ឲ្យភ្ញាក់ពីដំណេកទាន់ពេលវេលា ។ទាំងនោះជាវិធីសាស្ត្រដ៏ល្អបំផុតរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី នឹងជាការហ្វឹកហាត់នៅពេលព្រលឹមរបស់កម្លាំងទាហាន ។

កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី បានប្រកាសថា នឹងបញ្ជូនយន្តហោះចម្បាំង ចូលរួមសកម្មភាព  ដាស់ពលរដ្ឋឲ្យភ្ញាក់ពីដំណេក  ដើម្បីបរិភោគ អាហារ Sahur  មុនថ្ងៃរះ  ក្នុងខែ ហូបបួស របស់សាសនិកអ៊ីលសាម  (Ramadan)

កម្លាំងទាហានអាកាសឥណ្ឌូនេស៊ីបានប្រកាសថា យន្តហោះចម្បាំងនឹងហោះហើរ  ដាស់ពលរដ្ឋ ធ្វើឡើងនៅក្នុងទីក្រុង ជាច្រើននៅលើ កោះជ្វា ក្នុងនោះ មានទីក្រុង Surabaya  ,East Java , Surakarta , Klaten ,Sragen និង  Yogyakarta  ជាដើម។

សារព័ត៌មាន  Jakarta Post  បានដកស្រង់សម្តី លោក  Sus M. Yuris  អ្នកនាំពាក្យកម្លាំងទាហានអាកាសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភារកិច្ចរបស់ទាហានអាកាសនាពេលនេះនេះ គឺរក្សាទំនៀមទំលាប់ ដាស់ពលរដ្ឋ ភ្ញាក់ពីដំណេក ទាន់ពេលវេលាក្នុងពីធីបុណ្យ រ៉ាម៉ាដាន។

លោក Sus M. Yuris បញ្ជាក់ទៀតថា ការដាស់ពលរដ្ឋ ឡើងបរិភោគ អាហារ  Sahur   គឺជាភារិកច្ចរបស់ទាហាន  និងជាការហ្វឹកហាត់ហោះទាប  បង្កើនសំឡែងខ្លាំង ដើម្បីដាស់ពលរដ្ឋ ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នេះជាពេលវេលាសមស្របដើម្បីឲ្យក្រុមអាកាសយានិកហ្វឹកហាត ។សកម្មភាពហ្វឹកហាត់នឹងដាស់ប្រជាពលរដ្ឋឲ្យក្រោកឡើងពិសាអាហារពេលព្រឹកមុនថ្ងៃរះចាប់ផ្តើម កាលពីឆ្នាំ ២០១៧ មកទលពេលនេះ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here