ញ៉ាក់សាច់!!! រកឃើញឃ្លាំងអាវុធជាច្រើនពាន់ដើមក្នុងផ្ទះវីឡាមួយក្នុងសហរដ្ឋអាមេរិក

0
70

ទីក្រុងLos Angeles ៖ រយៈពេលកន្លងមក ការបាញ់ប្រហារនៅអាមេរិកកើតឡើងឥតឈប់ឈបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ពិសេសគឺការបាញ់ប្រហារនៅតាមសាលារៀន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ អាណាព្យាបាល សិស្សជាដើម។ការបាញ់ប្រហារកើនឡើងដោយសារ ការប្រើប្រាស់អាវុធពាសវាលពាសកាល  ហើយពលរដ្ឋអាចទិញកាំភ្លើងបាននៅគ្រប់ទិសទី  ក្នុងទីផ្សារងងឹត ឲ្យតែមានប្រាក់។ ការទិញកាំភ្លើងនៅអាមេរិក ងាយស្រួលដូច ទៅទិញបន្លែនៅក្នុងផ្សារ។

នៅពេលនេះក្រុមសន្តិសុខអាមេរិក បានរកឃើញឃ្លាំងអាវុធដែលមានកាំភ្លើងរាប់ពាន់ដើម លាក់ទុកនៅក្នុងផ្ទះវីឡា  ដ៏ប្រណិតមួយក្នុងទីក្រុង  Los Angeles ។ កម្លាំងសន្តិសុខបានរកឃើញកាំភ្លើងជាង ១០០០ដើម និង អាវុធផ្សេងៗជាច្រើនទៀត ។

សារព័ត៌មាន  CNN  កាលពីថ្ងៃទី ១០ខែតុលា បានផ្សាយថា  ប៉ូលិសទីក្រុង Los Angeles  បានសហការជាមួយកម្លាំង ប្រឆាំង បទល្មើស ស្រាបៀរ និងបារី (ATF)បាន សម្រុកចូលក្នុងផ្ទះវីឡា តម្លៃជាង ៧លានដុល្លារ  ស្ថិតនៅតំបន់អ្នកមាន  Bel Air ក្នុងទីក្រុង Los Angeles ។ ការសម្រុកចូលខាងលើ ក្រោយពេល ទទួលបានព័ត៌មានថា មានសកម្មភាពជួញដូរអាវុធខុសច្បាប់នៅទីនោះ ។ ពេលប៉ូលិសចូលដល់ បានឃើញអាវុធ គ្រប់ប្រភេទជាច្រើន នៅខាងក្នុងវីឡាទំហំ៨០០ម៉ែត្រការ៉េ។

ដោយមានអាវុធច្រើន កម្លាំងប៉ូលិសបានបញ្ជូនមនុស្សទៅជាច្រើនដើម្បីត្រួតពិនិត្យនិងរាបឲ្យបានច្បាស់ ។ អាវុធមួយចំនួន បានផលិតតាំងពី ៥០ឆ្នាំមុន  និងខ្លះទៀតផលិតតាំងពីសម័យ សង្គ្រាមស៊ីវិលអាមេរិកឆ្នាំ ១៨៦១-១៨៦៥។

កម្លាំងប៉ូលិសបានចាប់ខ្លួនលោក  Girard Saenz  ដែលជាម្ចាស់វីឡា ខាងលើ ។  កម្លាំងប៉ូលិស បានចោទប្រកាន់ លោកGirard Saenzអាយុ ៥៧ឆ្នាំ ពីបទរក្សាទុកនិងជួញដូរអាវុធខុសច្បាប់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here