រកឃើញរំសេវផ្ទុះជិត៤តោនក្នុងការដ្ឋានជីករ៉ែមាស ក្រុមហ៊ុន Kiri Resource ក្នុងខេត្តកំពង់ធំ

0
7

រាជធានីភ្នំពេញ៖ បើតាមមន្ត្រីមានសមត្ថកិច្ចបានអោយដឹងកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ថា សារធាតុរំសេវជាតិផ្ទុះ ប្រភេទ TAN អិមម៉ាហ្សូន និងអាម៉ូនីញូមនីត្រាត ទម្ងន់ជិត៤តោន ត្រូវបានសមត្ថកិច្ច រកឃើញនៅក្នុងព្រៃជ្រៅ ក្នុងការដ្ឋានរុករករ៉ែមាសរបស់ Kiri Resource Co,. LTD ស្ថិតក្នុងភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។សារធាតុថរំសេវជាតិផ្ទុះដែលរកឃើញនោះជាប្រភេទ TAN អិមម៉ា ហ្សិន ៣៣កេស ស្មើនឹង ៨២៥គីឡូក្រាម និងអាម៉ូនីញូមនីត្រាត ១១៣បេ ស្មើនិង ២៨២៥ គីឡូក្រាម ស្ថិតនៅក្នុងការដ្ឋាន រករ៉ែមាសរបស់ ក្រុមហ៊ុន Kiri Resource ។ ដោយមានលិខិតអនុញ្ញាតប្រើប្រាស់រំសេវ គ្រឿងផ្ទុះ ចេញដោយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ចៅ ភិរុណ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here