ស្រីស្នែហ៍បង្ខំអោយលែងលះប្រពន្ធ!! ទ្រាំលែងបានយកខ្សែកាបូបរឹត-កសំលាប់ក្នុងផ្ទះសំណាក់

0
44

ខេត្តព្រៃវែង ៖ ជនសង្ស័យជាឃាតករម្នាក់ បានយកខ្សែកាបូបរឹតកសម្លាប់ ស្រីស្នេហ៍ ពេលនាំគ្នាឡើងផ្ទះសំណាក់  ដើម្បីរួមរ័កត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៩ នៅភូមិ ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ឃាតករ ឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ សួន ឧស្សាហកម្មសំរោងធំ មានទីលំនៅ ភូមិ ជ្រោយដងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(មានប្រពន្ធកូន)បានរឹតក សម្លាប់ស្រីស្នេហ៍ឈ្មោះ ផែ ស្រីម៉ាក់ អាយុ ២៥ឆ្នាំ មុខរបរចុងភៅស្ថាប័ន គយប្រចាំនៅអ្នកលឿង រស់នៅភូមិព្រែកបាក់ ឃុំ ព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានស្វាមីជាមន្រី្តសមត្ថកិច្ច និងមានកូនម្នាក់រស់នៅក្នុងបន្ទុក។

ឃាតកម្មនេះបានកើតឡើង កាលវេលាម៉ោង៣.៤២ នាទីរសៀល ថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់រំចង់ បន្ទប់លេខ២០៧ ស្ថិត នៅ ភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។  ក្រោយចាប់ខ្លួនបាន សមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ ម៉ាក ហុងដា C១២៥ ពណ៌ខ្មៅមួយគ្រឿង របស់ឃាតករដែលក្រោយធ្វើសកម្មភាពរួចគេបិទស្តុតពណ៌ប្រាក់និងដូរតែមពីស៊េរី ឆ្នាំ២០១៧ ឡើងស៊េរីឆ្នាំ២០១៩ ពាក់ ស្លាក លេខព្រៃវែង 2L-6966 ដែលដោះ ស្លាកលេខនេះមកលាក់ ក្រោមកែបម៉ូតូ និងទូរស័ព្ទដៃម៉ាកអូប៉ូប្រើស៊ីម២ពណ៌ខ្មៅមួយគ្រឿង ទៀត។

បើតាមការអះអាងរបស់ម្ចាស់ផ្ទះ សំណាក់ រំចង់បានឲ្យដឹងថា នៅវេលាម៉ោង ៣រសៀល ស្ត្រីរងគ្រោះរួមជាមួយនឹងបុរសម្នាក់ជិះម៉ូតូម្នាក់មួយ បានមកជួល បន្ទប់មួយដោយប្រាប់ថា ជួលមួយម៉ោង។  លុះមួយម៉ោងក្រោយមក ក៏ឃើញបុរស ម្នាក់នោះចេញទៅវិញតែម្នាក់ឯង ក្នុងអាកប្បកិរិយាប្រញាប់ប្រញាល់និងភ័យស្លន់ស្លោរ ។ភ្លាមៗនោះដោយមានការសង្ស័យខាងផ្ទះសំណាក់ក៏ ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោ ឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍។

តាមចម្លើយ ជនសង្ស័យជាឃាតកបាន សារភាពប្រាប់សមត្ថកិច្ចថា រវាងរូបគេ និងស្រី្តរងគ្រោះស្រលាញ់គ្នាលួចលាក់យូរឆ្នាំមកហើយនិងធ្លាប់ណាត់គ្នារួមមេត្រីនៅតាមផ្ទះសំណាក់ ច្រើនដងហើយដែរ ។ ខ្លួនមានប្រពន្ធនិងកូន ចំណែកស្រីស្នេហ៍ក៏មានប្តី និង កូនរួចហើយដែរ ។ នៅថ្ងៃកើតហេតុពេលណាត់មកជួបគ្នានៅផ្ទះ សំណាក់រំចង់ រូបគេនិងស្រីស្នេហ៍ មិនទាន់បានរួមរ័កជាមួយគ្នាទេដោយនាងជាសង្សារជជែកជំរុញឲ្យខ្លួនលែងប្រពន្ធ ដើម្បី មករួមរស់នៅជាមួយគ្នា ហើយនាងសន្យាថានឹងលែងលះប្តីដែរ ។ សំណូមពរនេះត្រូវខ្លួនប្រកែកមិនអាចធ្វើទៅបានក៏កើតមានទំនាស់គ្នានៅក្នុងផ្ទះ សំណាក់ហើយបានប្រតាយប្រតប់គ្នារហូតដល់ខ្លួនខឹងទ្រាំលែងបានក៏ស្រវាយកខ្សែកាបូបមករឹតក ជនរងគ្រោះបណ្តាលឲ្យ សន្លប់ រួចទាញម៉ូតូជិះទៅផ្ទះវិញតែមិននឹកស្មានថានាងស្លាប់នោះឡើយ ។

ឃាតកររូបនេះបានសារភាពទៀតថា អំពើឃាតកម្មនេះខ្លួនមិនបានយករបស់របរ គ្រឿង អលង្ការស្រីស្នេហ៍ហើយគេច ខ្លួននោះទេ ។

បច្ចុប្បន្ន ជនសង្ស័យជាឃាតកនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here